(ខេត្តកំពង់ធំ)៖ ជិះម៉ូតូបុកឆ្កែ រេចង្កូតទៅបុករថយន្តហាយឡែនឌរ័កំពុងបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់អ្នកជិះម៉ូតូទាំងបីនាក់៣នាក់ ភ្លាមៗនៅកន្លែងកើតហេតុហើយសាច់ឆ្កែក៏បានងាប់នៅក្នុងហេតុការណ៍នោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង១០ នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតមនៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហាយឡិនឌ័រ និងម៉ូតូ គឺធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ដែលរថយន្តម៉ាកហាយឡិនឌ័រពណ៌ស មានពាក់ផ្លាកលេខភ្នំពេញ-2AM 7305 អ្នកបើកបរមិនស្គាល់សញ្ញាណ (បានចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត បន្ទាប់ពីបុកជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD-៣៧៨៦ បើកបរឌុបគ្នាចំនួន៣នាក់ បណ្តាលឱ្យមនុស្សបាត់បង់ជីវិត៣នាក់ (ប្រុសទាំងអស់) ។
លោកវរសេនីយ៍ទោ ឃួន វុទ្ធី អធិកានគរបាលស្រុកប្រាសាទសំបូរប្រាប់ថា រថយន្តម៉ាកហាយឡិនឌ័រ ត្រូវបានស្គាល់បើកបរ ឈ្មោះ អួ ចន្ទ្រា ភេទប្រុស អាយុ២៧ ឆ្នាំនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ។ រីឯភារីឯភាគីខាងម៉ូតូម៉ាកវ៉េវបានស្លាប់ទាំង ៣នាក់នោះមាន៖ ឈ្មោះ ព្រំ នន់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ (ជាអ្នកបើកបរ) និងអ្នករួមដំណើរចំនួន២នាក់១-ឈ្មោះ លឹម វ៉ាន់ជា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ព្រំ សីលា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ។
មូលហេតុបឋម គឺបង្កឡើងភាគីចខាងអ្នកបើកម៉ូតូទៅបុកឆ្កែ ហើយក៏រេចង្កូតមកខាងឆ្វេងបុករថយន្តកំពុងបើកទៅគ្នាចំពេញទំហឹងតែម្តង ។ ក្រោយកើតហេតុ កម្លាំងជំនាញវាស់វែងរួច បានប្រគល់សាកសព ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕