រថយន្តដឹកឥដ្ឋបើកលឿន បែកកង់រេចង្កូតឡើងទ្រូងផ្លូវក្រឡាប់
ដោយ Heng  ថ្ងៃទី 28 July, 2020  ម៉ោង 09:17 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តដឹកឥដ្ឋបើកលឿនបែកកង់មុខឡើងចិញ្ចើមផ្លូវក្រឡាប់ចាក់ចោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតចំណុចមុខវិមានឈ្នះឈ្នះ លើកំណាត់មហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាក CANTER ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3A-2170 បើកតាមបណ្តោយមហាវិថីឈ្នះទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបែកកង់មុខខាងឆ្វេង បណ្តាលឱ្យរេមកឆ្វេងដៃឡើងសួនទ្រូងផ្លូវក្រឡាប់ប្រះដេកចាក់ឥដ្ឋចោល។ ចំណែកតៃកុងរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ ជំនាញមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានី រង់ចាំដោះស្រាយជាក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...