រថយន្ត BMW បើកបរដោយជានជាតិចិន បុកម៉ូតូឌ្រីមសង់ស្លាប់ម្នាក់ រងរបួស​ធ្ងន់​ស្រាល​២​នាក់​
ដោយ Heng  ថ្ងៃទី 28 July, 2020  ម៉ោង 08:38 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ យុវជនម្នាក់ស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ត្រូវ​រថយន្ត​មួយគ្រឿង​បើកបរដោយជនជាតិចិនបុក​ចំ​ពីមុខ​ពេញទំហឹង​ កាលវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃចន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២០ នៅចំណុចជាប់របងអង្គភាពស្ថាបនាស្ពានថ្នល់ តាម​បណ្ដោយ​ផ្លួ​វ​ជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក BMW មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BD-1698​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើតទៅ​លិច​ ក្នុងល្បឿនលឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​វ៉ា​ជែ​ង​រថយន្ត​១គ្រឿងទៀតមិនចាំម៉ាក ក៏​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​C125 ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1GT-2098 ជិះដោយយុវជន២នាក់ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ (បញ្ច្រាសទិសគ្នា) បុក​ពេញទំហឹង​បណ្ដាល​ឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ហើយក៏​ខ្ទាត​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​១ទៀតមិនចាំម៉ាករងរបួសស្រាល ហើយក៏​លើក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​។ ចំណែក​តៃកុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ចាប់​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣ ដើម្បី​បញ្ជូនបន្ត​ទៅតាម​នីតិវិធី​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​វាស់វែង​ស្ទួ​ច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុករង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក សព​រងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...