(ខេត្តកំពង់ឆ្នាំង) ៖ គោយន្តកន្ត្រៃបុកជាមួយរថយន្តដឹកដី បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ តាមផ្លូវលេខ៥៣ ផ្លូវក្រាលកៅស៊ូនៅចន្លោះគីឡូម៉ែត្រលេខ ៣៧ និង ៣៨ ស្ថិតក្នុងភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ។
សមត្ថកិច្ចបានឱ្យដឹងថា មានរថយន្តមួយគ្រឿងពណ៌ខៀវ ជាប្រភេទរថយន្តបែន ពាក់ស្លាកលេខកំពង់ឆ្នាំង ៣A-០៩០៥ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត បើកបរដោយឈ្មោះវង្ស វាសនា រស់ នៅភូមិខ្លុងពពក ស្រុកទឹកផុស ។ នៅពេលដល់ចំណុចកើតហេតុ ត្រូវបានបុកគោយន្តកន្រ្តៃ បណ្តាលឱ្យគោយន្ត និង រថយន្តប៉ើងធ្លាក់ផ្លូវ និងបង្កឱ្យមនុស្សស្លាប់ និងរបួស។
ក្រោយពេលកើតហេតុ រថយន្ត និងគោយន្តកន្ត្រៃត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ៕