ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញកូវីដចំនួន ២៣ ករណីថែមទៀតជាករណីនាំចូល
ដោយ Heng  ថ្ងៃទី 25 July, 2020  ម៉ោង 08:52 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣ ករណីថែមទៀត ខណៈដែលនៅថ្ងៃនេះដែរមានអ្នកជំងឺ១នាក់បានជាសះស្បើយ។

យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នករកឃើញជំងឺកូវីដ១៩ថ្មី ចំនួន ២៣នាក់ មានជនជាតិខ្មែរ ១៩នាក់ និងជនជាតិឥណ្ឌូនេស៊ីស៊ី ៤នាក់។ អ្នកកើតជំងឺកូវីដ១៩ ទាំង ២៣នាក់ មានអ្នកជំងឺ ៨នាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះ AK538 (ហោះពីប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់ប្រទេសម៉ាឡេស៊ី), KR 708 (ហោះមកពីប្រទេសឥណ្ឌូនេស៊ី)។
ដោយឡែកអ្នកជំងឺ១៥នាក់ ជានិស្សិត និងសិក្ខាកាមយោធាដែលបានហោះចូលមកពីប្រទេសរុស្ស៉ី និងអេហ្ស៉ីប ដែលហោះមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅនេះ។

អ្នកកើតជំងឹកូវីដ១៩ ទាំង ២៣នាក់នេះរួមមាន៖
– បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
– បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅក្នុងសណ្ឋាគារមួយក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– ស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
– បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ -បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
– បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពុងចាម
– បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខេត្តពោធិ៍សាត់
– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាបខេត្តសៀមរាប
– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាប ខេត្តសៀមរាប
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី
– បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ
– បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
– បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌចម្ការមន រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកចម្ការលើ ខេត្តកំពង់ចាម
– បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ។

ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា អ្នកដំណើរផ្សេងទៀតក្នុងជើងហោះហើរលេខ AK538 និងលេខ KR708 មានអ្នកដំណើរសរុប ២០១នាក់ ក៏ត្រូវបានក្រសួងសុខាភិបាលយកទៅធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពបន្តរយៈពេល១៤ថ្ងៃ។

ដោយឡែកអ្នកដែលព្យាបាលជាសះស្បើយ ០១នាក់ ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជុំទិច ឃុំជុំទិច ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាអ្នកធ្វើ ដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ បុរសជនជាតិខ្មែររូបនេះ បានព្យាបាលជាសះស្បើយ និងទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូរីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់) ។ ជាមួយគ្នានេះអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...