(ភ្នំពេញ)៖ រថយន្តដឹកខ្សាច់ត្រូវតៃកុងបើកបរក្នុងល្បឿនលឿនហើយបានវ៉ាជែងរថយន្តនៅពីមុខចេញពីគន្លងផ្លូវរបស់ខ្លួនចូលទៅផ្នែកម្ខាងទៀតទៅ បុករថយន្តទំនើបមួយគ្រឿងក្នុងទិសដៅបញ្ច្រាស ទិសគ្នាលាន់ស្នូរដូចរន្ទះបាញ់ ហើយបណ្ដាលឱ្យរថយន្តដឹកខ្សាច់នោះក្រឡាប់ តែមិនមានអ្នករងរបួសធ្ងន់ធ្ងរ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតកើតឡើងកាលពីម៉ោងជាង ៩យប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកខ្សាច់ ពណ៌សពាក់ស្លាកកលេខចង្កូតស្ដាំPP-0536 បានវ៉ាជែងចូលចំណីផ្លូវរថយន្តម៉ាកKIAពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AX-6873 ត្រូវរថយន្តដឹកខ្សាច់បុកពេញទំហឹងបណ្ដាលឱ្យរថយន្តដឹកខ្សាច់ក្រឡាប់។ចំណែករថយន្តម៉ាកKIA រងការខូចខាតមួយកំណត់មុខស្ទើរតែទាំងស្រុង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដោយមិនប៉ះពាល់សម្បត្តិរដ្ឋ សមត្ថកិច្ចក៏ឱ្យភាគីទាំង២សម្របសម្រួលគ្នា ដោយសម្រួលមិនត្រូវសមត្ថកិច្ចក៏វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕