រថយន្តក្រុងដឹកអ្នកដំណើរ ដល់ផ្លូវបំបែកជាបួនបត់មិនប្រយ័ត្នជ្រុលទៅបុករថយន្ដដឹកទំនិញធុនធំខូចខាតទាំងពរ២កព្រលឹម
ដោយ Heng  ថ្ងៃទី 24 July, 2020  ម៉ោង 09:49 | សន្តិសុខ​សង្គម

(ខេត្តកំពង់ឆ្នាំង)៖ រថយន្តក្រុងដឹកអ្នកដំណើរអ្នកបើកបរខ្វះការប្រុងប្រយ័ត្នផ្លូវបំបែកជាបួនបត់បទព្រាត់យន្តជ្រុលទៅបុករថយន្តយីឌុបដឹកទំនិញបង្កការខូចខាតទាំង ២គ្រឿង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង ៥ និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជា៤ មុខបេនឡានក្រុងកំពង់ឆ្នាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០ និង៩១ ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នគរបាលចរាចរក្រុងកំពង់ឆ្នាំងបានដឹងថា រថយន្តក្រុងដឹកអ្នកដំណើរបង្កគ្រោះថ្នាក់នោះពាក់ផ្លាកលេខ ភ្នំពេញ 3B- 3268 បើកបរក្នុងទិសដៅពីលិចបត់មកត្បូង មកដល់ចំណុចផ្លូវបំបែកជា៤ ក្បែរមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បត់មិនទាន់ ក៏បានជ្រុលទៅបុកនឹងរថយន្តយីឌុបភ្លៅ៥ ពាក់ស្លាកលេខ 3A -5658 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង បុកបែកធុងសាំងខាងឆ្វេង និងបែកកង់ខាងឆ្វេងរបស់រថយន្តភ្លៅ៥នោះ ទៅមុខលែងរួច។

ក្រោយពីកើតហេតុភ្លាមនោះនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំ លីឆុង អាយុ ២១ឆ្នាំ មានស្រុកកំណើតភូមិច្រកជី ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ នាំយកទៅធ្វើការពិនិត្យទឹកនោមក្រែងមានសារធាតុញៀន ឬជាតិអាកុល។ ដោយឡែកអ្នកធ្វើដំណើរតាមរថយន្តក្រុងក្រោយពី កើតហេតុត្រូវបានរថយន្ត ១គ្រឿងផ្សេងទៀត មកសាងយកចេញពីកន្លែងកើតហេតុ។

ប្រភពដដែលបានឱ្យដឹងថា ករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះឡើយ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានអូសយករថយន្តទាំង២គ្រឿង យកទៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...