(ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងសភាពស្រវឹងជោគ បានរេឆ្លងគំនូសផ្លូវទៅបុករថយន្តឡង់គ្រីស័រ កំពុងបើកបរបញ្ច្រាសទិសគ្នា បបណ្ដាលឱ្យខូចខាតទាំងសងខាង ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-0909 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម មកដល់ចំណុចកើតហេតុមានរថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2U-0575 បានបើកបរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ហើយក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តឡង់គ្រីស័រ ចំមួយចំហៀងខាងឆ្វេង និងកង់ បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿង បែកនិងដាច់កង់ រងរងការខូចខាត ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីភាគីរថយន្តហាយឡែនឌ័រ បើកបរទាំងស្រវឹង និងមិនប្រយ័ត្ន។ សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងនេះទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតែតាមច្បាប់៕