(ខេត្តបាត់ដំបង)៖ រថយន្តដឹកគ្រឿងសង្ហារឹម ១គ្រឿង កំពុងបើកបរបានបែកកង់ រេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់ ជាជាច្រើនត្រឡប់ បណ្ដាលឱ្យគាបជាប់អ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់់ ដោយខ្លួនឯងនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
នគរបាលស្រុកថ្មគោល បានឱ្យដឹងថា ជនរងរបួសមានឈ្មោះ ហេង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងអ្នករួម ដំណើរជាមួយ ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ រងរបួសស្រាល ។ រថយន្តរងការខូចខាត ម៉ាកតូយ៉ូតា តាកូម៉ា ( TOYOTA TACOMA) ពណ៌ស ស៊េរី ឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2Q4594 ។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយរថយន្ត ត្រូវបានយកទៅរក្សាទុក នៅនៅអធិការដ្ឋានស្រុ៕