ស្លាប់៣នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២០ និងស្លាប់៥នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២០
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង និងមិនគោរពសិទ្ធិ។
ដោយឡែកកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២០ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសស្លាប់៣នាក់ និងរបួស៦នាក់ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ និងកក្តាយាន៕
Loading...
loading...