(ភ្នំពេញ)៖ ស្ត្រីម្នាក់បើករថយន្តម៉ាក Fortuner លឿនស្ទើរហោះ តាមបណ្ដោយផ្លូវ ២១៧ ដល់ផ្លូវកោងបួងចង្កូតបត់មិនទាន់បណ្ដាលឱ្យតថយន្តឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មយ៉ាងកំរោលបាក់អស់ ១ដើមរំដួលដូរដី។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរដេប៉ូលក់គ្រឿងសំណង់ ឡុង សិទ្ធារី ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាកFORTUNER ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2-BA.0029 ស្ត្រីអ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុ។ រថយន្តនោះបើកបរតាមបណ្តោយផ្លូវ២១៧ ទទិសដៅពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ផ្លូវកោង រថយន្តបានឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មបាក់ជាពីរជាបីកំណាត់។ ភ្លាមនោះស្ត្រីអ្នកបើក បរបានបើកទ្វារចេញពីរថយន្ត រត់ឡើងជិះរថយន្តមួយគ្រឿងទៀតចាកចេញពីកន្លែងកើតហេតុនេះបាត់ទៅ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕