ភ្នំពេញ ៖ អ្នកបើកបររថយន្តម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករេពេញផ្លូវ រួចទៅបុករះរថយន្តចតស្ងៀម៣គ្រឿង ហើយទីបញ្ចប់ទៅបុកទ្វារក្រុមហ៊ុនលក់សម្ភារៈសំណង់។ ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេាលពីវេលាម៉ោង២៣ និង៣០ នាទីយប់ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ចំណុចមុខផ្ទះលេខ១១ ដែលដែលមានយីហោ (ក្រុមហ៊ុនម៉ាសាលអ៊ិនវ៉ាយរ៉ូធេក) ផ្លូវ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
សមសមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (ក្រោយបង្កហេតុបានរត់គេចខ្លួន) បើករថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9378 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៤ ទិសដៅពីកើតទៅលិចយ៉ាងលឿនមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតបុករថយន្ត Lexus 570 ពាក់ស្លាកលេខ 2BB- 2899 ពេញទំហឹង រួចជ្រុលបុករថយន្ត៣គ្រឿងទៀត មានម៉ាករ៉ែងរ៉ូវ័រ ពាក់ស្លាកលេខភ្នំពេញ២S-៨៩៧៨, រថយន្តហាយឡែនឌ័រ, និងរថយន្តប៉ាឡែន ដែលសរុប៤គ្រឿង។ ចុងបញ្ចប់ទៅបុកទ្វារផ្ទះក្រុមហ៊ុនលក់សំណង់ ទើបទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយករថយន្តស្ទូចមកស្ទូចរថយន្តទាំង៤គ្រឿង មានទាំងរថយន្តបង្កផងនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំអ្នកបង្កចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕