(ស្រុកស្អាង)៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូលឿនមិនប្រកាន់ស្ដាំជ្រែកចូលទៅគន្លងចំណែកផ្លូវម្ខាងទៀតត្រូវរថយន្តដឹកត្រីកំពុងបើកបរបញ្ច្រាស់ទិសបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡាំ វ៉ិច ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល, មុខរបរលក់ដូរ បានបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1R-6151 ក្នុងហេតុការណ៍នេះជនរងគ្រោះបានស្លាប់នៅកន្លែងភ្លាមៗ ពាក់មួកសុវត្ថិភា បានបើកបរក្នុង ទិសដៅពីត្បូងទៅជើង (ជ្រែធំ -តាខ្មៅ) លុះបើកមកដល់ចំណុចកើតហេតុ ក៍បានបើរ៉េចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀត (មិនប្រកាន់ស្ដាំ) បានមកបុករថយន្តម៉ាកFUSO ពណ៌ ឮខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A- 1787 បើក្នុងទិសដៅផ្ទុយគ្នា ។ ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ត បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទបន្ទាប់ពីកើតហេតុខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការវាស់វែង កសាងឯកសារដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា ការសន្និដ្ឋានករណីខាងលើនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ.បើកបរដោយមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង ។ចំណែកឯរថយន្ដ បើកបរកខ្វះការប្រុងប្រយ័ត្ន៕