(ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តគេចពីម៉ូតូដើម្បីបញ្ចៀសគ្រោះថ្នាក់ តែជ្រុលទៅបុកដើមឈើរងការខូចខាតបាក់កង់ និងខូចខាតផ្នែកខាងមុខរថយន្តទាំងស្រុង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្លូវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលជួបឧប្បត្តិហេតុនោះពាក់ស្លាកលេខ រដ្ឋ-05 2-0606 បើកបរក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏គេចពីម៉ូតូ១គ្រឿង រួចជ្រុលទៅប៉ះគូទរថយន្ត សាំយ៉ុងមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 2AL-6820 ចតនៅចិញ្ចើមផ្លូវ ហើយបានបន្តទៅបុកដើមឈើ ពេញទំហឹងបណ្តាលឱ្យរងការខូចខាតក្បាលរថយន្តទាំងស្រុង។ ទោះយ៉ាង ណាករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅរួចទាក់ទងទៅខាងជំនាញឲ្យយករថយន្តស្ទូច មកស្ទូយយករថយន្តមួយគ្រឿង យកទៅការិយាល័យចរាចរណ៍ក្រុងរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕