(ខេត្តកោះកុង)៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូត្រូវបានរថយន្តបើកបរបញ្រ្ចាសទិសគ្នាបុកចំពេញ ទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១៣ និង៣០នាទី រសៀលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវក្រាលគ្រួសក្រហម ចំណុចភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ សស្រុកថ្មបាំង។
នគរបាលជំនាញចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មិច ឆ្លាត ភេទប្រុសអាយុ១៣ឆ្នាំ មានទីលំនៅភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកបរថយន្តម៉ាក ហ្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AZ -4568 ពពុំស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន សពរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕