បើករថយន្ត​ធុន​ធំ​ រេទៅទង្គិចនឹងក្បាលស្ពានវេរធ្លាក់ចូលប្រឡាយទឹក
ដោយ Heng  ថ្ងៃទី 17 July, 2020  ម៉ោង 07:07 | សន្តិសុខ​សង្គម

(ខេត្តកំពង់ឆ្នាំង) ៖ រថយន្ត​ធុន​ធំ​សណ្ដោង​រ៉ឺម៉ក​១​គ្រឿង​ បង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បបានបើកធ្លាក់ផ្លូវ កាលពីវេលាម៉ោង១០ និង២៥នាទីយប់ ថ្ងៃ​ទី​១៦ ខែ​កក្កដា ​ឆ្នាំ២០២៩ ស្ថិតនៅលើដងផ្លូវជាតិលេខ៥ ចំណុចគល់ស្ពានគ្រាំងពន្លៃ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។

​សមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់នោះប្រភេទក្បាលសណ្តោង ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 4A-0652 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​​រេ​ចង្កូត​ទង្គិច​ក្បាល​ស្ពាន បណ្ដាល​ឱ្យក្បាលរថយន្តធ្លាក់ចូលក្នុងប្រឡាយអូរ ដាច់​កង់​ផ្នែក​ខាងមុខ។ ចំណែក​ក្បាល​កាប៊ីន​ឡាន​ រង​ការ​ខូចខាត​យ៉ាង​ដំណំ។​

តែសំណាង ល្អអ្នកបើកបររថយន្តនេះមិនមានរងរបួសនោះទេ។ សមត្ថកិច្ចបានអនុញ្ញាតឱ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលឡើងវិញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...