(ខេត្តកំពង់ស្ពឺ) ៖ រថយន្តសាំយ៉ុងដឹកបន្លែ បុកជាមួយរថយន្តសណ្ដោងកុងតឺន័រ កំពុងបើកបរបញ្ច្រាសទិសគ្នាពេញទាំងអស់បណ្ដាលឲ្យមនុស្ស ៣នាក់របួស ធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ នៅភូមិព្រៃស្លឹក សង្កាត់-ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលជំនាញចរាចរណ៍បានឱ្យដឹងទៀតថា រថយន្តរងគ្រោះ ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2634 មមកពីទិសពីកើតទៅលិច អ្នកបើកបរមានឈ្មោះ មួន ទីណូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត របួសធ្ងន់ និងអ្នករួមដំណើរ ០២នាក់ទៀត ឈ្មោះ គន្ធា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសធ្ងន់ និងឈ្មោះ គឺ សាមឌី ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល។
ចំណែកភាគីរថយន្តសណ្តោងកុងតឺន័រ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3137 សឺមីរ៉ឺម៉កពាក់ស្លាកលេខ តាកែវ 4A-0029 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។ រថយន្តនេះបើកពីទិសខាងលិចទៅកើត បញ្ច្រាសគ្នា។
ក្រោយពីវែងធ្វើកំណត់ត្រារួច នគរបាលចរាចរណ៍បានយកមធ្យោបាយបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេតខេត្ដកំពង់ស្ពឺ៕