ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៦លាននាក់ ស្លាប់ជិត ៥៩ម៉ឺននាក់ និងជាសះស្បើយជាង ៨លាននាក់!
ដោយ Heng  ថ្ងៃទី 16 July, 2020  ម៉ោង 13:21 | សន្តិសុខ​សង្គម, អន្តរជាតិ

(បរទេស)៖ គិតត្រឹមម៉ោង ៧:០០ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៦៧១,១៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨៥,៩២៩នាក់ និងជាសះស្បើយឡើងវិញ ៨,០២៤,៧៣០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦១៥,៣៥៥នាក់ ស្លាប់ចំនួន ១៤០,០៩១នាក់ និងជាសះស្បើយចំនួន ១,៦៤៣,៥០៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៩៧០,៩០៩នាក់ ស្លាប់ចំនួន ៧៥,៥២៣នាក់ និងជាសះស្បើយ ១,២៥៥,៥៦៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៩៧០,១៦៩នាក់ ស្លាប់ ២៤,៩២៩នាក់ និងជាសះស្បើយ ៦១៣,៧៣៥នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...