បុរស៣នាក់ ជិះម៉ូតូឌុបគ្នាវ៉ាជ្រែងបំពានចំណែកផ្លូវម្ខាងទៀត បុកជាមួយរថយន្តសាំយ៉ុងទិសផ្ទុយគ្នា ស្លាប់២នាក់ របួសធ្ងន់១នាក់
ដោយ Heng  ថ្ងៃទី 16 July, 2020  ម៉ោង 08:23 | សន្តិសុខ​សង្គម

(ភ្នំពេញ​) ៖ បុរស៣នាក់ បានជិះម៉ូតូ​មួយគ្រឿងឌុបគ្នាត្រឡប់មកពីខេត្តព្រៃវែងចូលរាជធានីភ្នំពេញវិញ បើកបរក្នុងល្បឿនយ៉ាងលឿនវ៉ាជ្រែរថយន្ដ១គ្រឿងចូលទៅគន្លងម្ខាងទៀត បានបុកជាមួយរថយន្តសាំយ៉ុងដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹង បបណ្ដាលឱ្យស្លាប់២នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។

កាលពីវេលា​ម៉ោង​១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ​ទី​១៦​ ខែកក្កដា ​ឆ្នាំ​២០២០ ស្ថិត​​នៅ​តាមបណ្ដោយ​​ផ្លូវ​ជាតិ​លេខ​១ ក្នុងភូមិស្វាយតាអុក សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឱ្យដឹងថា សពបុរសរងគ្រោះទី១មានឈ្មោះ សោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅ ឃុំ អង្គររាជ្រ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង ។​ សពបុរសរងគ្រោះទី២ មិនស្គាល់ឈ្មោះនោះទេ​ ។

​ សមត្ថកិច្ចបានបន្តឲ្យដឹងថា បុរស៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ពីខេត្តព្រៃវែងមកភ្នំពេញ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ទៅខាងធ្វេងដៃរួចក៏ចូលគន្លងម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក សាំយ៉ុង (ប្រភេទរថយន្តដឹកបន្លែ​ ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1947 ធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅពីភ្នំពេញ​ ទៅព្រៃវែង​ ក្នុងល្បឿនលឿនដូចគ្នា​ ពីលិចទៅកើត ក៏បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យម៉ូតូប៉ើង ខ្ទាតអូសនឹងថ្នល់ប្រហែល៥០ម៉ែត្រ ខ្ទេចទាំងរថយន្ត និងម៉ូតូ ពព្រមទាំងធ្វើឱ្យបុរសពីរនាក់ (ម្នាក់ជាអ្នកឌុប និងអ្នកជិះកណ្ដាល) បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯអ្នករួមដំណេីរជិះខាងក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ៕


Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...