បើកគោយន្តកន្ត្រៃលឿនរេធ្លាក់ផ្លូវក្រឡាប់បង្កឱ្យមនុស្សប្រុសស្រី ១០នាក់ រងរបួសធ្ងន់ស្រាល
(ខេត្តបាត់ដំបង) ៖ មនុស្សប្រុសស្រី១០នាក់ បានរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ ក្រឡាប់គោយន្ត ខណៈពួកគេជិះទៅចំការ។ ខេត្តការនេះបានកើតឡើងនៅវេលាម៉ោង១៤ និង៣០នាទីនារសៀល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចភូមិភ្នំព្រឹក ឃុឃុំភ្នំព្រឹក។
តាមសំដីអ្នកបានរួមដំណើរដែលរងរបួសស្រាលបានឱ្យដឹងថា មុនកើតហេតុគោយន្ត១គ្រឿងនេះបានដឹកអ្នកភូមិទៅចំការ ដោយមានអីវ៉ាន់សំពីងសំពោងផងនោះ ហើយអ្នកបើកបរបានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះដល់ចំណុចកើតហេតុក៏រ៉េធ្លាក់ពីលើផ្លូវក្រឡាប់តែម្តង ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅជួយអន្តរាគមន៍ បានហៅរថយន្តពេទ្យដឹកយកទៅមន្ទីរ ពេទ្យបង្អែកស្រុកសំពៅលូន ចំណែកគោយន្តកន្ត្រៃសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំភ្នំព្រឹករង់ចាំដោះស្រាយពេលក្រោយ៕
Loading...
loading...