បុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្វាយចន្ទីដោយពុំដឹងមូលហេតុ
ដោយ Heng  ថ្ងៃទី 16 July, 2020  ម៉ោង 07:30 | សន្តិសុខ​សង្គម

(ខេត្តត្បូងឃ្មុំ)៖ បុរសម្នាក់ធ្វើអត្តឃាត ដោយយកក្រមាមកចងកភ្ជាប់ និងមែកស្វាយចន្ទីកំពស់២ ,៥០ ម៉ែត្របណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ និង ២៥នាទីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចដីភូមិ របស់ឈ្មោះជឹម ស្រេង ស្ថិតនៅភូមិទួលកណ្ដោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ងន់ ជី ភេទប្រុស អាយុ៣៧ ឆ្នាំជាតិខ្មែររស់នៅ ភូមិទួលកណ្ដោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មាន ភ្លាមនៅថ្ងៃដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាពបានចុះមកដល់កន្លែងកើត ហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងពិនិត្យសព ជនរងគ្រោះ។

ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាសពពិតជា បានស្លាប់ដោយសារធ្វើអត្តឃាត ចងក សម្លាប់ខ្លួនពិត ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្ម ទណ្ឌឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...