(ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ងត៏បើកបរលឿនចុះពីលើស្ពានបុកគោយន្តកន្ត្រៃក្រឡាប់ធ្លាក់មនុស្ស៦នាក់រងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
នៅតាមបណ្តាយមហាវិថីឈ្នះឈ្នះ ចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងកើត ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
រថយន្តក្រឡុកស៊ីម៉ង់ត៍បង្កហេតុម៉ាកហ៊ីណូពាក់ស្លាកលេខ5A-3125។ គោយន្តកន្ត្រៃរងគ្រោះដឹកមនុស្សប្រុសស្រី៦នាក់។ ក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ឈ្មោះស្រី ណាក់ អាយុ៣២ឆ្នាំ មុខបរកម្មករសំណង់មាន នៅភូមិបួន ឃុំកំពង់ហ្លួង ស្រុកត្រគរខេត្តពោធិ៍ សាត់។ ស្ត្រីរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល និងសម្ភពពន្លឺ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះវាស់វែងរួចក៏បានប្រគល់គោយន្តនិងរថយន្តទៅឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕