បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូម្នាក់ឯងត្រូវរថយន្តបុកពីក្រោយហើយបើកគេចបាត់
ដោយ Heng  ថ្ងៃទី 15 July, 2020  ម៉ោង 08:06 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ) ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវ រថយន្តមិនស្គាល់អត្តសញ្ញាណ១គ្រឿង បើកបុក ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តនោះបើកគេចបាត់។ ករណីករណីគ្រោះថ្នាក់ចរាចរណ៍នេះបាទកើតឡើងនៅកាលពីម៉ោងជិត៨យប់ថ្ងៃទី ១៤ខែ កក្ដដា ឆ្នាំ២០២០ បណ្តោយផ្លូវជាតិលេខ៤ នៅចន្លោះគីឡូ ១៦៩ និង ១៧០ ស្ថិតក្នុងភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះអុិន ឡាត់ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ(ចាស់)មានទិសដៅស្របគ្នា ភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណប្រទេសក្រោយហើយបើកគេចបាត់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...