រថយន្ត TUNTRA បោះពួយក្នុងរាត្រី លឿនពេកវេរ បុករបងផ្ទះប្រជាពលរដ្ឋផ្អើលទាំងយប់
ដោយ
Heng ថ្ងៃទី
15 July, 2020 ម៉ោង
07:12 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ រថយន្ត TUNTRA មួយគ្រឿងបើកលឿន រេទៅបុករបងផ្ទះប្រជាពលរដ្ឋបបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកTUNTRA ធុនត្រា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M-4571 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនគ្រប់គ្រងលែងបាន ហើយបានវេរចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរថយន្តបាក់ភ្លៅកង់មុខ។
ភាគីម្ចាស់រថយន្តចេញថ្លៃចំណាយក្នុងការជួសជុលរបងផ្ទះ ដើម្បីបញ្ចប់រឿង ហើយបានស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
