ស្លាប់១៣នាក់ និង១៤នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៣ ខែកក្កដាម្សិលមិញ
ដោយ Heng  ថ្ងៃទី 14 July, 2020  ម៉ោង 07:12 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នង ការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឱ្យមានមនុស្សស្លាប់១៣នាក់ និងអ្នករបួសធ្ងន់ស្រាល១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន ស្រវឹង និងមិនគោរពសិទ្ធិ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នំា២០២០ ស្លាប់ ៣នាក់ និង៩នាក់របួស

នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នង ការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់ និងអ្នករបួសធ្ងន់ស្រាល ៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនប្រកាន់ស្តាំ ស្រវឹង និងមិនគោរពសិទ្ធិ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...