(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឆ្លងថ្មីទាំង១៥ នាក់នេះ រួមមាន៖
១- បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
២- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ ឃុំក្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំ កំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល ។
៤- បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្ដាល ។
៥- បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំ បុរីជលសាស្រកបុរីជលសាខេត្តតាកែវ ។
៦- បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់អំពិល ឃុំដារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៧- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាន៧នៅភូមិបាតដីក្រោមឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៨- បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
៩- បុរសជនជាតិ ខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិលឃុំបុរីជលសាស្រកបុរីជលសាខេត្តតាកែវ ។
១០- បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
១១- បុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃឃុំច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
១២- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិជ្រោយមន្ត្រីឃុំជ្រោយមន្ត្រី ស្រុកមុខកំពូលខេត្តកណ្ដាល ។
១៣- បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
១៤- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជើងទុង ឃុំជើងទុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
១៥- បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ ។
ក្រសួងបន្ថែមថា បុរសទាំង ១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧ និង២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។
រីឯអ្នកដំណើរចំនួន ៧៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ។
ក្រសួងបានឱ្យដឹងថា ជើងហោះហើរនេះ មានអ្នកដំណើរសរុបទាំងអស់ចំនួន ៩៤នាក់ (ស្រី ៣នាក់ និង មានបុរសជនជាតិម៉ាឡេស៊ី ០១នាក់) ហើយក្នុងចំនួន ៩៤នាក់នេះ មាន ៨០នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី។
សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕