(ភ្នំពេញ) ៖ រថយន្តបាញ់បេតុងរបស់ក្រុមហ៊ុន ត្រាហ្កន សីធី បើកបុកពីក្រោយហើយកិនម៉ូតូស្រ្តីដឹកមាន់ស្លាប់បែកខ្ទេចសាកសព។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលា៩ និង ៤០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តប់ ផ្ទះស្រាបៀរ ផ្លូវ២១៧ ភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ សម្បត្តិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរក្រុមហ៊ុនត្រាហ្កន សីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញស្រុកក្រវ៉ាញ ខេត្តពោធិសាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិពាំងរាំង ខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រថយន្តប្រភេទបាញ់បេតុ ម៉ាកហុីយ៉ានដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-2423។
ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ហុង ឆៃណា អាយុ ៣១ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាកសង់c125 ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខកំពត១J-១០៦១ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មុពេលកើតហេតុគេបានឃើញស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងដឹកមាន់ធ្វើដំណើរតាមបណ្ដោយ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចស្តុបផ្ទះស្រាបៀកន្លែងកើតហេតុត្រូវបានរថយន្តធុនធំប្រភេទបាញ់បេតុងបើកស្របទិសគ្នាបុកម៉ូតូពីក្រោយកិនមនុស្សស្លាប់មួយរំពេក ចំណែកម៉ូតូជាប់ក្រោមរថយន្តអូសជាង៣០០ម៉ែត្រ ទើបឈប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរយកទៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះមកធ្វើការវាសវែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកសពសបានប្រគល់ឱ្យក្រុមគ្រួសារ៕