(ខេត្តត្បូងឃ្មុំ) ៖ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ក្រោយពីដកកាំភ្លើងបាញ់សម្លាប់នារីជាគូកំណាន់ម្នាក់ រួចបើករថយន្តគេចបានជ្រុលទៅបុករថយន្តកំពុងបើកបរពេជ្រភ្លេងសុទ្ធកណ្ដុរមន្ត្រីនគរបាលជនដៃដល់ក៏រងរបួសជាទម្ងន់។ ករណីបាញ់ប្រហារសម្លាប់មនុស្សនេះ នៅវេលាម៉ោង២០ និង០៦នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពបន្តថា នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។ ជនដៃដល់ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុ ជនដៃដល់ដែលជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្តបានបាញ់ភ្លាម ហើយជនល្មើសបានបើករថយន្តរត់គេចជ្រុលទៅបុករថយន្ត១គ្រឿងទៀតពីក្រោយពេញ ទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។
ចំពោះករណីនេះ សមត្ថកិច្ចក៏មិនទាន់ដឹងថាជាអំពីមូកហេតុយ៉ាងណានោះទេ។ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕






