ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១.៥លាននាក់ ស្លាប់ជិត ៥៤ម៉ឺននាក់ និងជាសះស្បើយជាង ៦.៥លាននាក់!
ដោយ Heng  ថ្ងៃទី 6 July, 2020  ម៉ោង 09:15 | សន្តិសុខ​សង្គម, អន្តរជាតិ

(អន្តរជាតិ)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៥៤៦,៤៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៣៦,៣៩២នាក់ និងជាសះស្បើយឡើងវិញ ៦,៥២៦,៧៤៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៩៨០,៩៨៣នាក់ ស្លាប់ចំនួន ១៣២,៥៥២នាក់ និងជាសះស្បើយចំនួន ១,២៨៥,៤៥០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៦០៤,៥៨៥នាក់ ស្លាប់ចំនួន ៦៤,៩០០នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៦៩៧,៨៣៦នាក់ ស្លាប់ ១៩,៧០០នាក់ និងជាសះស្បើយ ៤២៤,៨៩១ នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...