ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១.៣លាននាក់ ស្លាប់ជាង ៥៣ម៉ឺននាក់ និងជាសះស្បើយជាង ៦.៤លាននាក់!
ដោយ Heng  ថ្ងៃទី 5 July, 2020  ម៉ោង 07:36 | សន្តិសុខ​សង្គម, អន្តរជាតិ

(អន្តរជាតិ)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៣៧០,២៤៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៣២,៨៣៤នាក់ និងជាសះ ស្បើយឡើងវិញ ៦,៤២៨,៩២០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៩៣៥,០៨៨នាក់ ស្លាប់ចំនួន ១៣២,៣១៣នាក់ និងជាសះស្បើយចំនួន ១,២៥៦,២៣៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៥៧៨,៣៧៦នាក់ ស្លាប់ចំនួន ៦៤,៣៦៥នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៧៤,៥១៥នាក់ ស្លាប់ ១០,០២៧នាក់ និងជាសះស្បើយ ៤៤៦,៨៧៩នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...