ជនសង្ស័យ៤នាក់ និងថ្នាំញៀនមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ
ដោយ
Heng ថ្ងៃទី
4 July, 2020 ម៉ោង
09:21 |
សន្តិសុខសង្គម
(ខេត្តព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ ជនសង្ស័យចំនួន៤នាក់ខណៈដែលពួកគេកំពុងធ្វើសកម្មភាព ប្រើប្រាស់ និងចែកចាយថ្នាំញៀនត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅចំណុចក្រុម៧ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ជនសង្ស័យ បានចំនួន៤នាក់៖ ទី១ឈ្មោះ ខាន់ នៅភេទប្រុស អាយុ៣៥ឆ្នាំ។ ទី២ឈ្មោះ ភា ភ័ស្តភេទប្រុស អាយុ២៣ឆ្នាំ។ ទី៣ឈ្មោះ ណី រីមភេទប្រុស អាយុ២៥ឆ្នាំ និងទី៤ឈ្មោះ ផា នេញភេទប្រុសអាយុ១៥ឆ្នាំ។
សមត្ថកិច្ចដកហូតវត្ថុតាង ម្សៅថ្នាំញៀនចំនួន១២៣កញ្ចប់ (១៤កញ្ចប់ធំ និង១០៩កញ្ចប់តូច), ទូរស័ព្ទ ៤ គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន២, សម្ភារៈប្រើប្រាស់មួយចំនួន។ ជនសង្សយ័ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
