ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១១លាននាក់ ស្លាប់ជាង ៥២ម៉ឺននាក់ និងជាសះស្បើយជាង ៦លាននាក់!
ដោយ Heng  ថ្ងៃទី 3 July, 2020  ម៉ោង 09:26 | អន្តរជាតិ

(អន្តរជាតិ)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៩៧០,៧០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥២៣,១៧១នាក់ និងជាសះមស្បើយឡើងវិញ ៦,១២៩,២៧៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៨៣៣,៦៨៦នាក់ ស្លាប់ចំនួន ១៣១,៤១៧នាក់ និងជាសះស្បើយចំនួន ១,១៨៥,៥៤៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៥០១,៣៥៣នាក់ ស្លាប់ចំនួន ៦១,៩៩០នាក់ និងជាសះស្បើយ ៩១៦,១៤៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៦១,១៦៥នាក់ ស្លាប់ ៩,៦៨៣នាក់ និងជាសះស្បើយ ៤២៨,៩៧៨នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...