យុវជនម្នាក់អ្នកក្រោយពីឆែករកឃើញគ្រឿងញៀនត្រូវនគរបាលនៃផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង​ឃាត់ខ្លួន
ដោយ Heng  ថ្ងៃទី 2 July, 2020  ម៉ោង 07:10 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២០​ នៅវេលាម៉ោង១២ និង៣៥នាទី កម្លាំងនគរបាលនៃផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង​ ចេញល្បាតម​ក​ដលើចំ​ណុ​ចខាងជើងភូមិតាពរ ឃុំសំបូរ​ ស្រុ​កសំរោ​ង​ទង​ ខេត្តកំពង់ស្ពឺ​ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់​ ករណីគ្រឿង​ញៀនមាន ឈ្មោះ មុិច ពិ​សី ភេទប្រុស​ អាយុ២៨​ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបង្កើយ ឃុំសំ​បូរ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច​ធ្វើការដក​ហូតនូវម្សៅជាសារធាតុញៀនចំនួន​ ០៣​កញ្ចប់៖ – ធំ ០១ក​ញ្ចប់, -មធ្យមន០២កញ្ចប់, – មធ្យោបាយ​ ម៉ូតូ​ ០១​គ្រឿង, -ជញ្ជីងថ្លឹងចំនួន០១​, -ទូរស័ព្ទដៃ​ ចំនួន​០១​ និងថងសំម្រាប់ច្រកគឿងញៀនមួយចំនួន។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ស្រុក​បានកសាងសំ​ណុំ​រឿង​ករ​ណីខាងលេី​ បញ្ជូន​មកការិយាល័យជំ​នាញ​ខេត្ត​ ដេីម្បី​ចំណាត់ការ​តាមនីតិវិធី​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...