(ខេត្តកំពង់ធំ) ៖ ដោយសារភ្លើងប្រច័ណ្ឌនារីម្នាក់អតីតជានារីអ្នកបម្រើសេវាខារ៉ាអូខេ បានយកកាំបិតតាំងតោ កាត់ប្រដាប់ភេទប្រុសកំណាន់របស់ខ្លួនដែលជាមន្ត្រីនគរបាលចរាចរណ៍។ ករណីនេះបើកក៏ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងម៉ោង១០ និង១០ នាទីថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២០ ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ២៨ឆ្នាំ អតីតជាអ្នកជានារីបម្រើសេវ៉ាខារ៉ាអូខេ, បច្ចុប្បន្នរស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ករណីភ្លើងប្រចណ្ឌនេះ រហូតដល់ហិង្សាកាត់ប្រដាប់ភេទរបស់បុរសប៉ូលិសសម្បូរស្នេហ៍វិសដាច់ និងថែមកាប់មួយកាំបិតចំភ្លៅបង្កឱ្យរបួសយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៍សន្ទុក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ ស្រមោល ប៉ុន្តែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕