នគរបាលឃាត់មនុស្ស ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់
ដោយ
Heng ថ្ងៃទី
1 July, 2020 ម៉ោង
07:57 |
សន្តិសុខសង្គម
(ស្រុកដងទង់) ៖ កម្លាំងជំនាញបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងដកហូតថ្នាំចំនួន ១១ កញ្ចប់ ធំចំនួន ០៤កញ្ចប់ កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នៅភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
សមត្ថកិច្ចបានឱ្យដឹងថា ទី១.ឈ្មោះ ជ័យ ណាណ ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ទី២.ឈ្មោះ សាំង ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ ទី៣.ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
