ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តស្លាប់ម្នាក់និងម្នាក់របួសធ្ងន់
ដោយ Heng  ថ្ងៃទី 30 June, 2020  ម៉ោង 10:52 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ យូរជន ២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនវ៉ាកអើនឹងរថយន្តហើយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសដែលបេីកចេញពីក្លិបវាយកូនហ្គោល​ពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនិងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី ៣០​ ខែមិថុនា​ ឆ្នាំ២០២០​ នៅត្រង់ចំណុចមុខក្លិបវាយកូនហ្គោល​ តាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះពុធ​ ឃីម​ ភេទប្រុស អាយុ២០​ ឆ្នាំ​ មុខរបរកម្មករចាក់លូ​ ស្នាក់នៅម្តុំបឹងតាមោក​ ខណ្ឌព្រែកព្នៅ មានស្រុកកំណេីតនៅខេត្តស្វាយរៀង។

សមត្ថកិច្ចបានបឋញ្ជាក់ឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខកណ្តាល2A-9358​ ចេញពីក្លិបវាយកូនហ្គោល​ ក្នុងទិសដៅពីលិចទៅកេីត ឡេីងលេីផ្លូវវិមានឈ្នះឈ្នះ តែកង់ខាងមុខមិនទាន់ដល់ផ្លូវវិមានឈ្នះឈ្នះផង ស្រាប់តែមានយុវជន២ នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦​ ពាក់ស្លាកលេខភ្នំពេញ1FV-9071 ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ជាប់ខាងក្រោមរថយន្តចំណែកម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។ ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់ វែងយកទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...