យកគ្រាប់ប្រភេទ105MM មកអារកែច្នៃបានផ្ទុះបណ្ដាលឱ្យបុរសអ្នកអាស្លាប់ដោយសាកសពខ្ទាតបែកជាបំណែកៗ
ដោយ Heng  ថ្ងៃទី 29 June, 2020  ម៉ោង 09:52 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល)៖ បុរសម្នាក់បានស្លាប់ ដោយសាកសពបែកខ្ចាយ ដោយសារយកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មកអារ ក៏បណ្តាលឱ្យផ្ទុះក្នុងទីតាំងសិប្បកម្មរបស់ខ្លួនយ៉ាងកក្រើក កើតពីវេលាម៉ោង១២ និង៤៥នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចសិប្បកម្មកែច្នៃយានយន្តនិងសម្ភារៈសិប្បកម្មស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖ បំណែកអំបែងគ្រាប់ មួយចំនួន មួយចំនួនបន្សល់ទុក នៅជិតកន្លែងកើតហេតុ។

លោកស្នងការបន្តថា៖ គ្រានោះខាងជំនាញCMAC ក៏បានចុះមកពិនិត្យប្រមូលចាប់យកវត្ថុតាងនូវបំណែកទាំងនោះ។ ក្រោយពីការពិនិត្យរបស់នាយការិយាលយ័ជំនាញខេត្ត និងក្រុមការងារអង្គការ CMAC បានឱ្យដឹងថា គ្រាប់ដែលផ្ទុះជាប្រភេទ គ្រាប់ផ្លោង105MM ។

តាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ២៥ឆ្នាំ បានរៀបរាប់ថា៖ នៅអំឡុងប្រហែលជាងដប់ឆ្នាំមុនជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្មលក្ខណៈគ្រួសារ។ លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត បានយកគ្រាប់ប្រភេទ105MM និងប្រើម៉ូទ័រមកអាកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន ។ ខណៈនោះស្រាប់តែផ្ទុះគ្រាប់ បណ្ដាលឱ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតនៅជុំវិញកន្លែងកើតហេតុ ។

សមត្ថកិច្ចបានប្រមូលសាច់សាកសព សល់តែបំណែកៗរើសបាន១ថង់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...