(ភ្នំពេញ)៖ បុរស ២នាក់បានរងរបួសធ្ងន់ បបន្ទាប់ពី រថយន្តព្រូសមួយគ្រឿង បុកម៉ូតូឥណ្ឌា២គ្រឿងបណ្ដាលឱ្យក្រឡាប់ ហើយក៏បន្តទៅបុកស្លាកសញ្ញាចរាចរណ៍ និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវ១០០៣ កែងនឹងផ្លូវ ១៩៨៦ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់កង់បីទាំងពីរដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX-5227បើកបរតាមបណ្តោយផ្លូវ1980 ទិសដៅពីលិចមកកើត យ៉ាងលឿនដូចហោះ។ ខណ:មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IC-8749បានបើកតាមបណ្ដោយផ្លូវ1003 ទិសដៅពីត្បូងមកជើងក៏ត្រូវរថយន្តបុកឡើងវិលមួយជុំ ទើបក្រឡាប់។
ទៅបុកនឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌ស ដូចគ្នា ពាក់ស្លាកលេខភ្នំពេញ1HU-9040 បណ្តាលឱ្យក្រឡាប់ដូចគ្នាដែលបើកបរដោយបុរសម្នាក់ទិសដៅពីជើងមកត្បូងតាមបណ្ដោយផ្លូវ1003 រងរបួសធ្ងន់ម្ចាស់កង់បីទាំងពីនាក់។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានមកស្ទូចយករថយន្ត និងកង់បី២គ្រឿង ព្រមទាំងអ្នកបើកបររថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕