យុវជនពីរនាក់ជិះម៉ូតូបុកដើមឈើស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
ដោយ
Heng ថ្ងៃទី
29 June, 2020 ម៉ោង
07:35 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ និងយុវជនម្នាក់ទៀតររបួសធ្ងន់បន្ទាប់ពីជិះម៉ូតូល្បឿនលឿនគ្របគ្រងលែងបានរេចង្កូតទៅបុកដើមឈើ និងទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលបង្កគ្រោះថ្នាក់គួរឱ្យសោកស្ដាយ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង១ និង១៥នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមិថុនាុំឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
សពជនរងគ្រោះដែលបានស្លាប់មានឈ្មោះ វ៉ាន់ ផល្លីភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។ ចំណែករងរបួសម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌមានជ័យបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតវិញ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
