(ខេត្តកណ្ដាល)៖ ស្ត្រីបានបើករថយន្តយ៉ាងលឿនបានវ៉ាជែងរថយន្តដឹកដីខ្សាច់បណ្ដាលឱ្យធ្លាក់ផ្លូវក្រឡាប់ចូលក្នុងទឹកបឹងលិចបាត់១ម៉ោងក្រោយមកអ្នកឃើញហេតុការណ៍បានចុះទៅវាយកញ្ចក់ទ្វារបំបែកជួយ សង្គ្រោះស្ត្រីរូបតែរូបនាងបានស្លាប់បាត់ហើយ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចទល់មុខបុរីជីបម៉ុង ក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សពជនរងគ្រោះមានឈ្មោះ ចាន់ ស្រីល័ក្ខ ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែ រមុខរបមេផ្ទះ ស្នាក់នៅបុរីលឹមឈាងហាក់ ចំការដូង ខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនរងគ្រោះបើកបររថយន្តកាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-7274 ។ជនរងគ្រោះបណ្ដាលឱ្យរេចង្កូតមកខាងឆ្វេងធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រធ្លាក់ចូលទឹកបឹងកំផ្លោកលិចបាត់បណ្ដាលឱ្យស្ត្រីរូប នោះឈ្លក់ទឹកស្លាប់៕



