(ខេត្តរតនគិរី)៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើកម៉ូតូធ្លាក់ប្រឡាយបាក់កស្លាប់ភ្លាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្រែម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគីរី។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អីម ផាន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងប្រី ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅ ភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី, មុខរបរ កសិករ។ ប្រពន្ធឈ្មោះ អ៊ូ វ៉ាងហេង អាយុ៥៥ឆ្នាំជនជាតិខ្មែរ។ ជនរងគ្រោះរស់បានជិះម៉ូតូមកពីកន្លែងកម្មវិធីព្ជាប់ពាក្យនៅភូមិក្នុងស្ថានភាពស្រវឹង ក្នុងគោលបំណងទៅចម្ការវិញ លុះដល់ស្រែម៉ាលិកក៏បានធ្លាក់ប្រឡាយបាក់កស្លាប់តែម្ដង។
ក្រោយកើតហេតុកម្លាំងជំនាញនិងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ការស្លាប់របស់ជនរងគ្រោះពិតជាជិះម៉ូតូធ្លាក់ប្រឡាយបណ្ពាលឱ្យស្លាប់ពិតមែន។ ជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ។ ចំពោះម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនក្រុមគ្រួសារសពវិញនៅពេលក្រោយ៕