(ខេត្តពោធិ៍សាត់)៖ ប្ដីចិត្តខ្លាំងម្នាក់មកពីផឹកវិញ ខឹងប្រពន្ធមិនដាំបាយក៍ដុតផ្ទះចាំចម្ការ ឆេះខ្ទេច ក្លាយទៅជាគំនរផេះ លែងបានជ្រកទាំងអស់គ្នា។ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបឹងប៉ុស ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោក ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់។
នគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសជាប្ដីដុតបំផ្លាញជម្រកនោះឈ្មោះ ប៉ែន អ៊ន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះកាក់ តូច អាយុ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ប្រភពបានបន្តឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដីមកពីផឹក ខឹងប្រពន្ធមិនដាំបាយស៊ី ក៍ដុតផ្ទះចាំចម្ការទំហំ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ រនាបក្រាលក្ដារ និងឫស្សីឆេះអស់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ។
ករណីខាងលើនេះ តាមបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្ដីនាំយកមកប៉ុស្ដិ៍រដ្ឋបាល ដើម្បីធ្វើការអប់រំ ៕