បុរសម្នាក់បើកបរម៉ូតូលឿនពេករេទៅបុកស្ត្រីម្នាក់កំពុងដើរទៅសំអាតស្មៅនៅមុខផ្ទះ បណ្តាលឱ្យស្លាប់
ដោយ Heng  ថ្ងៃទី 19 June, 2020  ម៉ោង 07:05 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង)៖ ស្ត្រីម្នាក់សំអាតស្មៅនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែត្រូវម៉ូតូមួយគ្រឿងបើកបរលឿនរេចង្កូតមកមុខគាត់ចំពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ហើយស្ត្រីរូបនោះបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នៅលើផ្លូវលេខ ១៥៧IA ក្រុមទី៤ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

នគរបាលមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះកឺ គាន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅ ភូមិកំពង់អំពិល ឃុំតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកឯបុរសបើកបរម៉ូតូធ្វេសប្រហេះបង្កគ្រោះថ្នាក់នោះមានឈ្មោះ ផាច សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនC125 ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខបាត់ដំបង1AI-5452 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថានៅមុនកើតហេតុគេបានឃើញស្ត្រីរងគ្រោះខាងលើកំពុងតែដើរទៅធ្វើស្មៅនៅមុខផ្ទះរបស់គាត់។ ខណ:នោះ ស្រាប់តែមានអ្នកបើកម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បានរេចង្កូតជ្រុលទៅបុកស្ត្រីខាងលើដែលកំពុងដើរទៅធ្វើស្មៅមុខផ្ទះបណ្ដាលឱ្យរងរបួសធ្ងន់ តែក្រោយមកបានស្លាប់ពេលក្រុមគ្រួសាររៀបចំបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នម៉ូតូជនបង្កត្រូវបាន សមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ។ចំណែកអ្នកបើកបរម៉ូតូត្រូវ បានឃាត់ខ្លួនសួរនាំនៅអធិការនគរបាលស្រុក។ រីឯសាកសពសមត្ថបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...