បុរសម្នាក់ឈប់ស្តុបរង់ចាំភ្លើងខៀវ តែត្រូវរថយន្តប្រភេទបែនដឹកដីបុកពីក្រោយកិនបន្ថែមស្លាប់ភ្លាមៗនៅផ្លូវ៦០ម៉ែត្រ
ដោយ Heng  ថ្ងៃទី 18 June, 2020  ម៉ោង 17:47 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ យុវជនម្នាក់កំពុងឈប់ម៉ូតូនៅចំណុច ភ្លេីងស្តុបដើម្បីគោរពភ្លើងសញ្ញាចរាចរណ៍ ស្រាប់តែរថយន្តដឹកខ្សាច់បើកបុកហើយកិនបណ្ដាលឱ្យស្លាប់ភ្លាមៗ កាលពី​វេលា​ម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះះ រស់ ភារុណ អាយុ៣៣ឆ្នាំ ជាជាងភ្លើងរថយន្ត មានប្រពន្ធ និងកូន២នាក់ សព្វថ្ងៃស្នាក់នៅស្រុកល្វាឯម ខេត្ដកណ្ដាល ធ្វើដំណើរដោយម៉ូតូម៉ាក ឌ្រីមសង់ ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1R-0440 ។ រីឯរថយន្តបង្ក មិនស្គាល់ម៉ាក​ គ្រាន់តែសាក្សីបញ្ជាក់ថា ជារថយន្តប្រភេទដឹកដី ឬដឹកខ្សាច់ ។

ប្រភពបានឱ្យដឹងទៀតថា បុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើង លុះមកដល់ស្តុបបំបែក​ ជនរងគ្រោះ ក៏បានឈប់រង់ចាំស្តុប ពណ៌ខៀវ ស្របពេលនោះ ក៏មានរថយន្តបង្កធ្វើដំណើរមកពីក្រោយ ក៏បានបុកកិនចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗ រីឯរថយន្តបង្ក បានបន្ថែមល្បឿន គេចខ្លួនបាត់ ។

សមត្ថកិច្ចមូលដ្ឋានបានចុះដល់ហើយធ្វេីកំណត់ ហេតុប្រគល់សពឱ្យទៅសាច់ញាតិ។ ចំណែកម៉ូតូជរបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុក នៅអធិការខណ្ឌមានជ័យ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...