(ខេត្តកណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបំភ្លឺជូនប្រជាពលរដ្ឋ ដែលបានខមិនចូលផេកហ្វេសប៊ុកស្នងការដ្ឋាន ដែលចោទប្រកាន់អធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាលថា៖ ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងត្បូងរង្វង់មូលស្ពានព្រែកតាមាក់ ប្រហែល១គីឡូម៉ែត្រ វេលាម៉ោង ជាង១០យប់ រវាងម៉ូតូ និងរថយន្តជាងមួយសប្ដាហ៍ ហេីយ ភាគីទាំងសង្ខាងបានសម្របសម្រួលរួចហេីយ តែខាងអធិការដ្ឋានមិនព្រមប្រគល់រថយន្តឱ្យទេ ដោយឱ្យខាងរថយន្ដបង់ប្រាក់ ចំនួន ១៥០០ ដុល្លារ ទេីបប្រគល់ឱ្យតែខាងរថយន្តសុំបង់ត្រឹម១០០០ដុល្លារ នៅតែអធិការដ្ឋានមិនព្រម។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម អធិការដ្ឋាននគរបាលស្រុខ្សាច់កណ្តាល បានធ្វើការបកស្រាយជូនសាធារណជនឱ្យបានជ្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កេីតហេតុនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២ និង៤០នាទី នៅលេីផ្លូវខេត្ត៣៨០ ចំណុចភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងកសាងសំណុំរឿងទៅតាមនីតិវិធី ។ ចំណែកភាគីទាំងពីរបានសម្របសម្រួលគ្នាចប់នៅនឹងផ្ទះជនរងគ្រោះ ។ ដូច្នេះនីតិវិធីសមត្ថកិច្ចមិនអាច បញ្ចប់បានទេ ព្រោះករណីនេះពាក់ព័ន្ធទៅនឹងជនរងគ្រោះស្លាប់ជាប់ពាក់ព័ន្ធបណ្តឹងអាជ្ញា ទាល់តែតុលាការទេីបមានសិទ្ធិពន្លត់បណ្តឹងអាជ្ញាបាន។
រីឯការចោទថា សមត្ថកិច្ចទាមទារប្រាក់ ១៥០០ដុល្លារ ហើយឲ្យ១០០០ដុល្លារ មិនយកនោះ នេះជាការបំភ្លៃការពិត។ ករណីខាងលើនេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលហេីយ៕