(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វុះសត្វបាត់មួយយប់ ទីបំផុតត្រូវប្រពន្ធ និងអ្នកស្រុករកឃើញសពនៅវាលស្រែក្បែរដំបូក នៅខាងត្បូងចម្ងាយ៦គីឡូម៉ែត្រពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីម៉ោង២រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខ្វឿ ខ្វឿង ហៅ រ៉ស់ អាយុ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រុមគ្រួសារ បានឲ្យដឹងថា រងគ្រោះបានចេញពីផ្ទះនៅវេលាម៉ោង៦យប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ ទៅឆ្លុះសត្វនៅចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ៦គីឡូម៉ែត្រពីភូមិកណ្តោល។ គឺទៅបាត់១យប់។ លុះដល់វេលាម៉ោង២ រសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ទើបក្រុមគ្រួសារតាមរកហើយប្រទះឃើញសពស្លាប់ដូចខាងលើកណ្តាលវាលស្រែរក្បែរដំបូក។
បើតាមក្រុមគ្រួសារនិងអ្នកស្រុក សង្ស័យថា ជនរងគ្រោះអាចស្លាប់ដោយសារពស់ពឹសចឹក។ ឯសមត្ថកិច្ចវិញថា នោះមិនមែនជាឃាតកម្មដែរ៕