ភ្នំពេញ៖ អានគេហទំព័រ CEN នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ នេះ បានលើកឡើងដោតរំឭកថា៖ កាលពីយប់ថ្ងៃទី១៦១៦ ខែមករា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មមួយដ៏សាហាវមួយ ដោយនារីស្រស់ស្អាតវ័យក្មេងម្នាក់ឈ្មោះ ជុន ឌីណា អាយុ ២៦ ឆ្នាំ ជានិស្សិតពេទ្យយោធា និងជាអ្នកលក់គ្រឿងសំអាងតាមអនឡាញ ត្រូវបានបុរសជាគូដណ្ដឹងមានឈ្មោះ យឺន វ៉ាន់ដេត អាយុ ៣០ ឆ្នាំ មុខរបរជានាយទាហាននៅអង្គភាពកងពលតូចលេខ៧០ មានឋានន្ដរស័ក្តិវរសេនីយ៍ត្រី បានបាញ់ប្រហារចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលគេសង្ស័យថាផ្តើមចេញពីរឿងប្រច័ណ្ឌ។
យ៉ាងណាមិញ បើទោះជារឿងនេះបានកើតឡើងយូរមកហើយ ដែលគិតមកទល់ពេលនេះមានរយៈពេល ៦ ខែ ទៅហើយក្តី តែជនដៃដល់ជាឃាតករ នៅតែពុំទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ។ ដោយសារតែយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែបន្តស្ងាត់ឈឹង ហេតុនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បងប្រុសរបស់នារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ «រាជិនី តន្ត្រីសម័យ» បានបង្ហោះសារទាំងកំហឹងឈឺចាប់ខ្លាំងៗបែបនេះថា៖ «មើលរូបប្អូនស្រីម្តងណា ចង់តែដើរ៣ជំហ៊ានឲ្យដល់គោលដៅ បើអ្ហែងមិនសងជីវិតប្អូនស្រីអញ ឲ្យម៉ែឪអ្ហែងសងជំនួសមក»។
ជុំវិញរឿងរ៉ាវនេះផងដែរ មហាជនភាគច្រើនបាននិយាយត្រង់ៗថា រឿងនេះបើគេចង់រកវិញ នោះរកតែមួយថ្ងៃក៏ឃើញដែរ ប៉ុន្តែ ដោយសារតែជនដៃដល់មានខ្សែធំនៅពីក្រោយ ទើបរឿងនេះបន្តស្ងាត់ឈឹងបែបនេះ៕
Adtag for Mobile Underlay:-
ដោយ៖ លឹម ហុង