
វីតាមីន C នៅក្នុងស្លឹកខ្ទឹម ជួយការពារជាលិកានៃរាងកាយរបស់អ្នកពីគ្រោះថ្នាក់ជាច្រើន។ ដូច្នេះនៅពេលដែលអ្នកប្រឈមនឹងមេរោគ អ្នកនឹងមិនងាយធ្លាក់ខ្លួនឈឺទេ។
នេះជាអត្ថប្រយោជន៍ល្អរបស់ស្លឹកខ្ទឹម ជំនួយដល់សុខភាពច្រើនអនេក ដែលយើងមិនដែលដឹង ៖
*១. រក្សាសុខភាពរបស់យើង
ស្លឹកខ្ទឹមពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី ដែលអាចបំផ្លាញជាលិកាកោសិការបស់អ្នក។ ពួកវាក៏មានផ្ទុកវីតាមីន C ដែលអាចជួយរក្សាកូលេស្តេរ៉ុល និងសំពាធឈាមរបស់អ្នក ឱ្យនៅដដែល ដែលវាជាមូលហេតុនាំឱ្យមានការថយចុះហានិភ័យ នៃជំងឺបេះដូង។
*២. ពង្រឹងឆ្អឹងឲ្យរឹងមាំ
ជាមួយនឹងវីតាមីន C និងវីតាមីន K ស្លឹកខ្ទឹមគឺល្អសម្រាប់រក្សាឆ្អឹងរបស់អ្នកឱ្យរឹងមាំ។ វីតាមីន C ផលិត Collagen ដែលទទួលខុសត្រូវចំពោះឆ្អឹងរឹងមាំ ហើយវីតាមីន K រក្សាដង់ស៊ីតេឆ្អឹងរបស់អ្នកឱ្យរឹងមាំដូចគ្នា។
*៣. ល្អចំពោះស្បែក
ស្លឹកខ្ទឹមជួយឱ្យរាងកាយរបស់អ្នកអាចផលិត Collagen ហើយវាក៏ជំនួយធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លា តាមបែបធម្មជាតិ។
៤. ប្រឆាំងនឹងបាក់តេរីនិងប្រឆាំងវីរុស
ស្លឹកខ្ទឹមជួយប្រឆាំងនឹងបាក់តេរីនិងប្រឆាំងវីរុស ពួកវាជាអ្នកប្រយុទ្ធដ៏អស្ចារ្យសម្រាប់ជំងឺផ្ដាសាយការឆ្លងមេរោគផ្សេងៗ។ នោះគឺដោយសារតែស្លឹកខ្ទឹមអាចរំញោចប្រព័ន្ធដង្ហើមតាមធម្មជាតិ ដើម្បីយកស្លេះចេញពីច្រមុះនិងបំពងក។
*៥. ជំនួយភ្នែក
វាផ្ទុកទៅដោយសារជាតិ Carotenoids រួមទាំងសារជាតិ Lutein ដែលមានប្រយោជន៍សម្រាប់ថែរក្សាសុខភាពភ្នែករបស់អ្នក។ ពួកវាក៏ផ្ទុកនូវវីតាមីន A ដែលជួយរក្សាចក្ខុវិស័យរបស់អ្នកឱ្យនៅធម្មតា ក៏ដូចជាការពារភ្នែកពីការរលាកនិងចុះខ្សោយ ពេលយើងប្រឹងសម្លឹងឆ្ងាយ។
*៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សមាសធាតុស្ពាន់ធ័រមួយនៅក្នុងស្លឹកខ្ទឹម គឺស្ពាន់ធ័រឌីលីតដែលទទួលខុសត្រូវក្នុងការកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ ។ សារជាតិ Flavonoids នៅក្នុងស្លឹកខ្ទឹមជួយរក្សាជំងឺមហារីកឱ្យឆ្ងាយ ដោយបញ្ឈប់រ៉ាឌីកាល់សេរីពីការបំផ្លាញកោសិការបស់អ្នក។
*៧. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
រឿងមួយទៀតដែលសមាសធាតុស្ពាន់ធ័រនៅក្នុងស្លឹកខ្ទឹម អាចធ្វើបានគឺជួយអ្នកក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ស្លឹកខ្ទឹមនឹងបង្កើនអាំងស៊ុយលីនតាមធម្មជាតិ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ