ចាប់ខ្លួនមនុស្សពីរនាក់ ក្រោយដាក់អន្ទាក់សត្វននាលខ្យង
ដោយ Heng  ថ្ងៃទី 13 June, 2020  ម៉ោង 10:08 | សន្តិសុខ​សង្គម

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះបុរស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយរូបគេបានធ្វើសកម្មភាពសត្វអន្ទាក់សត្វននាលខ្យង ដែលជាប្រភេទសត្វស្លាបកម្រ ចំណុចវាលទួលអំពិល ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង២នាក់ខាងលើ មានទីលំនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមចម្លើយសារភាព នៅពេលពួកគេទាក់បាន គឺយកទៅលក់នៅឯឃុំទឹកហូត ក្នុងតម្លៃមួយក្បាល២ម៉ឺនរៀល។

ក្រោយធ្វើការសួរនាំ ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តនូវទង្វើក្នុងការដើរទាក់ និងសម្លាប់ សត្វស្លាប និងសត្វព្រៃដែលជាសត្វដ៏កម្រជាបន្តទៀត។ ចំណែកសត្វននាលខ្យង ចំនួន៥ក្បាល ត្រូវបានប្រគល់ឲ្យខាងជំនាញជលផល ដើម្បីដោះលែងវិញ នៅតំបន់របស់គេផងដែរ។

សូមបញ្ជាក់ថា នៅតាមផ្លូវជាតិលេខ៥ ក្នុងចំណុចឃុំទឹកហូត ស្រុករលាប្អៀរ មានតូបជាច្រើនកន្លែង កំពុងដាក់តាំងលក់សត្វព្រៃ និងសត្វស្លាបនាៗ ក្នុងនោះរួមទាំងសត្វឆ្មាស្រុកផងដែរ ដោយអ្នកលក់ប្រាប់ថាជាខ្លាត្រីជាដើម៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...