រថយន្តដឹកដីត្រូវរថភ្លើងបុកឱ្យក្រឡាប់ ខណៈបើកឆ្លងកាត់ផ្លូវរថភ្លើង
ដោយ Heng  ថ្ងៃទី 12 June, 2020  ម៉ោង 08:38 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ រថយន្តដឹកដី១គ្រឿងបើកឆ្លងកាត់ផ្លូវរថភ្លើងត្រូវរថភ្លើងបុកចំពេញទំហឹងតែបណ្ដាលឱ្យក្រឡាប់ខូចខាត កាលពីវេលាម៉ោង៨និង៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល។

តាមប្រភពព័ត៌នៅកន្លែងកើតហេតុមានបានឱ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6712 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះដល់ចំណុចកើតហេតុ ខណៈកំពុងបើករថយន្តឆ្លងកាត់ផ្លូវដែកពុំមានបារ៉ាសហាមឃាត់ និងមិនឮសំឡេងស៊ីផ្លេរបស់រថភ្លើង ដើមកំពុងបេីកបរក្នុងទិសដៅពីលិចទៅកើត ពីខេត្តបាត់ដំបងចូលក្រុងភ្នំពេញ បុកចំពីក្រោយចំហៀងខាងស្ដាំ បណ្ដាលឱ្យក្រឡាប់តែម្ដង សំណាង ល្អមិនបានបណ្ដាលឱ្យមានអ្នករបួសនោះទេ។

បន្ទាប់មករថភ្លើងក៏បន្តដំណើរទៅមុខបាត់។ រីឯរថយន្តត្រូវបាន នគរបាលចរាចរណ៍ខណ្ឌកំបូល យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

នុង

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...